នៅវេលាម៉ោង ១៥:០០ រសៀលថ្ងៃពុធ ៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ លោក ថៃ ឬទ្ធី អគ្គនាយករង ទទួលបន្ទុកអាជីវកម្ម បានជួបប្រជុំជាមួយលោក Masahiro Shimada, Senior Coordinator, Mitsui O.S.K. Lines (MOL) ដើម្បីពិភាក្សាការងារលើប្រតិបត្តិការនៃនាវាដឹករថយន្តធុនធំ (RoRo) ព្រមទាំងការថតរូបផ្សព្វផ្សាយការមកដល់លើកដំបូងរបស់នាវា RoRo ឈ្មោះ GRAND ORION មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ។
អគ្គនាយករង ទទួលបន្ទុកអាជីវកម្ម បានជួបប្រជុំជាមួយលោក Masahiro Shimada ដើម្បីពិភាក្សាការងារលើប្រតិបត្តិការនៃនាវាដឹករថយន្តធុនធំ
