អគ្គនាយករង​ ទទួលបន្ទុកអាជីវកម្ម បានជួបប្រជុំជាមួយលោក Masahiro Shimada ដើម្បីពិភាក្សា​ការងារ​លើ​ប្រតិបត្តិការ​នៃនាវាដឹក​រថយន្ត​ធុនធំ


នៅវេលាម៉ោង ១៥:០០ រសៀលថ្ងៃពុធ ៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ លោក ថៃ ឬ​ទ្ធី អគ្គនាយករង​ ទទួលបន្ទុកអាជីវកម្ម បានជួបប្រជុំជាមួយលោក Masahiro Shimada, Senior Coordinator, Mitsui O.S.K. Lines (MOL) ដើម្បីពិភាក្សា​ការងារ​លើ​ប្រតិបត្តិការ​នៃនាវាដឹក​រថយន្ត​ធុនធំ (RoRo) ព្រមទាំងការថតរូបផ្សព្វផ្សាយការមកដល់លើកដំបូងរបស់នាវា RoRo ឈ្មោះ GRAND ORION មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ។