នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ៨:០០ ព្រឹក មាននាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ Seabourn Ovation ដែលជានាវាទី ០៦ មកពីកំពង់ផែ Koh Kood ប្រទេសថៃ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ នាវាទេសចរណ៍នេះមានផ្ទុកអ្នកដំណើរចំនួន ៥៤៩ នាក់ (ស្រី ២៧០ នាក់) និងនាវិកចំនួន ៤២៦ នាក់ (ស្រី ១១៧ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅវេលាម៉ោង ២០:០០ ល្ងាចថ្ងៃដដែល ដោយឆ្ពោះទៅកាន់កំពង់ផែ Hochiminh ប្រទេសវៀតណាម ។
នាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ Seabourn Ovation ដែលជានាវាទី ០៦ មកពីកំពង់ផែ Koh Kood ប្រទេសថៃ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
