នាព្រឹកថ្ងៃចន្ទ ០៨រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានទទួលជួបសម្ដែងការគួរសមជាមួយលោកបណ្ឌិត រ៉ូប៊ើត ហ្គាសៀ ( Dr. Robert GARCIA ) អភិបាលក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ានៃសហរដ្ឋអាមេរិក និងលោកស្រី ប៊ូននី ឡូវិនថាល ( Mrs.Bonnie Lowenthal ) ដើម្បីពិភាក្សាការងារ និងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការចងសម្ព័ន្ធមេត្រីភាពរវាងទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វរញ៉ា នៃសហរដ្ឋអាមេរិក និងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងបង្កើនទំនាក់ទំនងវប្បធម៍ និងការអបរំ ក៏ដូចជាវិស័យសេដ្ឋកិច្ច និងចំណងមិត្តភាព រវាងប្រជាជននៃទីក្រុងទាំងពីរ៕
អភិបាលរាជធានីភ្នំពេញបានទទួលជួបសម្ដែងការគួរសមជាមួយលោកបណ្ឌិត រ៉ូប៊ើត ហ្គាសៀ ( Dr. Robert GARCIA ) អភិបាលក្រុងឡុងប៊ិច
