អភិបាល​រាជធានីភ្នំពេញ​បានទទួលជួបសម្ដែងការគួរសមជាមួយ​លោកបណ្ឌិត រ៉ូប៊ើត ហ្គាសៀ ( Dr. Robert GARCIA ) អភិបាល​ក្រុង​ឡុង​ប៊ិច


នាព្រឹកថ្ងៃ​ចន្ទ ០៨រោច ខែ​បុស្ស ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០១៩នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ​បានទទួលជួបសម្ដែងការគួរសមជាមួយ​លោកបណ្ឌិត រ៉ូប៊ើត ហ្គាសៀ ( Dr. Robert GARCIA ) អភិបាល​ក្រុង​ឡុង​ប៊ិច រដ្ឋកាលីហ្វញ៉ានៃ​សហរដ្ឋអាមេរិក និងលោកស្រី ប៊ូននី ឡូវិនថាល ( Mrs.Bonnie Lowenthal ) ដើម្បី​ពិភាក្សា​ការងារ​ និងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការចងសម្ព័ន្ធមេត្រីភាពរវាងទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វរញ៉ា នៃសហរដ្ឋអាមេរិក និងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងបង្កើនទំនាក់ទំនងវប្បធម៍ និងការអបរំ ក៏ដូចជាវិស័យសេដ្ឋកិច្ច និងចំណងមិត្តភាព រវាងប្រជាជននៃទីក្រុងទាំងពីរ៕