នាព្រឹកថ្ងៃច័ន្ទ ៧កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩
ខេត្តមណ្ឌលគិរី៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ សជណ ស្តីពីការចុះឈ្មោះសហគមន៍ជនជាតិដើមភាគតិចព្នងក្លងឡែ ក្នុងបញ្ជីសហគមន៍នៅក្រសួងមហាផ្ទៃ ស្ថិតនៅភូមិក្លងឡែ ឃុំសុខសាន្ត ស្រុកកោះញែក ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី សហគមន៍ និងប្រជាពលរដ្ឋប្រមាណ១០០នាក់។
ឯកឧត្តម ស្វាយ សំអ៊ាង អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ សជណ ស្តីពីការចុះឈ្មោះសហគមន៍ជនជាតិដើមភាគតិចព្នងក្លងឡែ ក្នុងបញ្ជីសហគមន៍នៅក្រសួងមហាផ្ទៃ
