ឯកឧត្តម ឈឹម ផលវរុណ៖ អ្នកប្រឆាំង៧មករា គឺកំពុងតែប្រឆាំងនឹងខ្លួនឯង (Video Inside)


ថ្លែងក្នុងកម្មវិធីសំឡេងការពិត ដើម្បីប្រជាជន ឯកឧត្តម ឈឹម ផលវរុណ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា៖ ចំពោះរឿងអ្នកខ្លះ ឬមួយក្រុមនៃអ្នកប្រឆាំង៧មករា គឺគាត់កំពុងតែប្រឆាំងនឹងខ្លូនឯងទេ មូលហេតុដែលខ្ញុំថាគាត់កំពុងតែប្រឆាំងនឹងខ្លួនឯង គឺចំពោះក្រុមមនុស្សដែលប្រឆាំង៧មករា ដែលគាត់មានអាយុជាង៤០ឆ្នាំ មានន័យថាពួកគាត់បានរស់ក្នុងរបបខ្មែរក្រហម ហើយក៏បានរស់ក្រោយថ្ងៃរំដោះ៧មករា១៩៧៩ គឺគាត់ស្គាល់ច្បាស់ណាស់

ឯកឧត្តម បានមានប្រសាសន៍បន្តទៀតថា៖ ទិដ្ឋភាពនៃថ្ងៃ៧មករានេះ គឺគាត់បានស្គាល់ច្បាស់និងបានកត់ទុកនៅក្នុងខួរក្បាលរបស់គាត់ យ៉ាងពិតប្រាកដនៅអ្វីដែលគាត់បានឆ្លងកាត់។

ឯកឧត្តម បានបន្តទៀតថា ដោយមើលឃើញជាក់លាក់ដូច្នោះបើទោះបីជាគាត់ខំបំភ្លេចចោល ឬកែឆ្នៃក្រឡៃរឿង ប្រាសចាក អ្វីដែលគាត់បានឃើញកាលពីសម័យ៧៩នោះ ប៉ុន្តែគាត់ខំកែឆ្នៃដោយសារតែវង្វេងនៅក្នុងព្រៃប្រជាធិបតេយ្យ សេរីពហុបក្ស។

ឯកឧត្តម ឈឹម ផលវរុណ

ឯកឧត្តម ឈឹម ផលវរុណ៖ អ្នកប្រឆាំង៧មករា គឺកំពុងតែ ប្រឆាំងនឹង ខ្លួនឯង…

បាន​បង្ហោះ​ដោយ យុវជន៧មករា នៅ អាទិត្យ 10 កុម្ភៈ 2019