នាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ Costa Fortuna ដែលជានាវាទី ១១ មកពីកំពង់ផែ Laem Chabang ប្រទេសថៃ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ


នៅថ្ងៃអាទិត្យ ៦កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ៩:០០ ព្រឹក មាននាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ Costa Fortuna ដែលជានាវាទី ១១ មកពីកំពង់ផែ Laem Chabang ប្រទេសថៃ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ នាវាទេសចរណ៍នេះមានផ្ទុកអ្នកដំណើរ ២.៨០១ នាក់ (ស្រី ១.៥៥១នាក់) និងនាវិកចំនួន ៩៧៥ នាក់ (ស្រី ១៤៦នាក់) ហើយនាវាទេសចរណ៍នេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង ១៨:០០ ល្ងាចថ្ងៃដដែលដោយឆ្ពោះទៅកាន់កំពង់ផែសឹង្ហបូរី ។