ឯកឧត្ដម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានសមាគម និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន អមដំណើរដោយឯកឧត្តមឧត្តមសេនីយទោ លន់ សុផាត ស្នងការដ្ឋានគរបាល ខេត្តក្រចេះ ព្រមទាំងថ្នាក់ដឹកនាំ សអក ខេត្ត បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខជាមួយបងប្អូនអតីតយុទ្ឋជន និងប្រគល់ផ្ទះជូនសមាជិកអតីតយុទ្ឋជនចំនួន៣២គ្រួសារ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ស្ថិតនៅភូមិសំបូរសែនជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។
ឯកឧត្ដម ទេសរដ្ឋមន្រ្តី គន់ គីម និងឯកឧត្តមឧត្តមសេនីយទោ លន់ សុផាត អញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខជាមួយបងប្អូនអតីតយុទ្ឋជន និងប្រគល់ផ្ទះជូនសមាជិកអតីតយុទ្ឋជនចំនួន៣២គ្រួសារ
