ភ្នំពេញ៖ អគារទីស្តីការក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ បន្ទាប់ពីការជួសជុលឡើងវិញ ឱ្យមានភាពប្រសើរ និងទំនើបជាងមុនដើម្បីបម្រើដល់ដំណើរការការងាររបស់ក្រសួងអប់រំ យុវជន និងកីឡា។
ពិធីនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ នាព្រឹកថ្ងៃសុក្រ ១០រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ដោយក្នុងនោះក៏មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ អគ្គនាយករង អគ្គាធិការរង សាកលវិទ្យាធិការ សាកលវិទ្យាធិការង ប្រធានអង្គភាព និងបុគ្គលិកអប់រំ។ សូមជម្រាបថា អគារទីស្តីក្រសួងអប់រំ យុវជន និងកីឡា ស្ថិតនៅទីតាំងអគារលេខ៨០ ផ្លូវព្រះនរោត្តម ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕