រដ្ឋបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណ:អភិបាលខេត្ត ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី ក្រុមប្រឹក្សាក្រុង ស្រុក អភិបាល អភិបាលរងក្រុង ស្រុក មេឃុំ ចៅសង្កាត់ ស្មៀនឃុំសង្កាត់ សរុប ចំនួនវត្តមានជាង ៦០០នាក់។
សន្និបាតនេះធ្វើឡើងដើម្បី ផ្សព្វផ្សាយពី របាយការណ៍លទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០១៨ និង ទិសដៅការងារសំខាន់ៗសម្រាប់ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តកណ្តាល ស្វែងយល់ពីចំណុច វិជ្ជមាន អវិជ្ជមាន និងអនុសាសន៍លើកិច្ចការផ្តល់សេវាសាធារណៈ និង កិច្ចអភិវឌ្ឍន៍មូលដ្ឋាន របស់រដ្ឋបាលខេត្ត
រដ្ឋបាលខេត្តកណ្តាល បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨
