នារសៀល ថៃ្ងចន្ទ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹង ថៃ្ងទី២២ ខែមេសា ឆ្នាំ២០១៩ ក្រុមការងារមន្រ្តី មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះត្រួតពិនិត្យការងារជួសជុល ថែទាំប្រចាំទំនប់ឆ្នុកទ្រូ ទំនប់នេះមានប្រវែង ១០០ម៉ែត្រ ប្រឡាយប្រវែង ២៥៥០ម៉ែត្រ សំណង់ទ្វារទឹកចំនួន ០៧កន្លែង និងលូទឹកចំនួន ១៩កន្លែង ដែលមានទីតាំងនៅឃុំរាប និងឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង។ ដែលមានប្រភពទឹកពីស្ទឹងស្នាយពល មានផៃ្ទដីស្រោចស្រព ស្រូវរដូវវស្សាចំនួន ៣៥០០ហិកតា ក្នុងនោះស្រូវរដូវប្រាំងចំនួន ១៧០០ហិកតា។
ក្រុមការងារមន្រ្តី មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះត្រួតពិនិត្យការងារជួសជុល ថែទាំប្រចាំទំនប់ឆ្នុកទ្រូ
