លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសេចក្តីសម្រេចក្រុមការងារ ថ្នាក់ជាតិថ្មី និងបន្ត ការងារសម្រាប់ក្រុមការងារនីតិកាលទី៦ នៃរដ្ឋសភា ចុះជួយខេត្តស្វាយរៀង ចំនួន១៤៦នាក់


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ចនិងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងពិធីការប្រកាស សេចក្តីសម្រេច ក្រុមការងារថ្នាក់ជាតិថ្មី និងបន្តការងារសម្រាប់ ក្រុមការងារ នីតិកាលទី៦ នៃរដ្ឋសភា ចំនួន១៤៦រូប ដោយមានវត្តមានចូលរួម ចំនួន ជាង១.០០០នាក់ នៅព្រឹកថ្ងៃច័ន្ទ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ខែ មេសា ឆ្នាំ២០១៩ ។

លោកជំទាវក៏បានថ្លែងនូវការកោតសរសើរដោយស្មោះ ចំពោះ អស់ លោក លោកស្រី ដែលបានចុះផ្ទាល់តាមមូលដ្ឋាន និង បានយកអស់ពីស្មារតី កម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ច និង ជួយគាំទ្រយ៉ាង សកម្មគ្រប់សកម្មភាពរួមចំណែកតាមដាន ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល និង រួមចំណែក ជួយខេត្តស្វាយរៀង ទទួលបានជោគជ័យរាល់ភារកិច្ចជាបន្តបន្ទាប់ ពិសេស ការធានាស្ថិរភាពនយោបាយ សន្តិសុខ និង សណ្តាប់ធ្នាប់សាធារណៈ ដែលបានបង្កលក្ខណៈងាយស្រួល ដល់ការអភិវឌ្ឍលើគ្រប់វិស័យ ។

លោកជំទាវក៏បានបន្តទៀតថាក្រុមការងារត្រូវទាក់ទង ដោយផ្ទាល់ ជាមួយប្រជាជននៅមូលដ្ឋាន ដោយក្តាប់ឲ្យបានច្បាស់លាស់រាល់ សំណូមពរ ឬសគល់នៃបញ្ហាការប្រឈម និងការលំបាករបស់ ប្រជាជនទូទៅ និងរិះរកគ្រប់មធ្យោបាយ ជួយសម្រួល និង ដោះស្រាយ ឲ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព ដើម្បីផ្តល់ភាពកក់ក្តៅ និងការជឿរជាក់លើរាជរដ្ឋាភិបាល។ ក្តាប់ឲ្យបានច្បាស់លាស់រាល់សំណូមពរ ឬសគល់នៃបញ្ហា ការប្រឈម និងការលំបាករបស់ប្រជាជនទូទៅ និងរិះរកគ្រប់មធ្យោបាយ ជួយសម្រួល និងដោះស្រាយ ឲ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព ដើម្បីផ្តល់ភាពកក់ក្តៅ និងការជឿរជាក់លើរាជរដ្ឋាភិបាល។

លោកជំទាវក៏បានផ្តាំផ្ញើរដល់សមាសភាពថ្មីទាំង១៤៦រូបនេះ ត្រូវយកចិត្តទុក្ខដាក់ក្នុងការចុះមូលដ្ឋានឲ្យបានទៀងទាត់ និងត្រូវខិតខំប្រឹងប្រែង រួមសហការគ្នា ពិសេសក្នុងតាមដាននូវប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រាប់យកមកផ្សព្វផ្សាយបន្ត ដើម្បីប្រសិទ្ធិភាពការងារ។