ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ បានជួបប្រជុំជាមួយប្រតិភូអគ្គិសនីកម្ពុជា


រដ្ឋបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានជួបប្រជុំជាមួយប្រតិភូអគ្គិសនីកម្ពុជា ដឹកនាំដោយ​ ឯកឧត្តម ប្រាំង​ ជលសា​ អគ្គនាយករង​ អគ្គិសនីកម្ពុជា​ ដើម្បីពិគ្រោះយោបល់អំពីការងាការរដោះស្រាយផលប៉ះពាល់ដីធ្លី​ សំណង់​ ផ្ទះសម្បែង​ ដើមឈើរបស់ប្រជាពលរដ្ឋ​ សម្រាប់សាងសង់ខ្សែបញ្ជូនអគ្គិសនី​ ២៣០គីឡូវ៉ុល​ និង៥០០គីឡូវ៉ុល ពីខេត្តព្រះសីហនុ មកកាន់រាជធានីភ្នំពេញ និងឆ្លងកាត់កណ្តាល។