នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ នៅសាលាស្រុកបសេដ្ឋ មានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត , ឯកឧត្តម ចាន់ តារា អភិបាលរងខេត្ត , ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិ បាលស្រុក ក្រុមប្រឹក្សាឃុំទាំង ១៥ ថ្នាក់ដឹកនាំភូមិ អង្គការក្រៅរដ្ឋាភិបាល សរុបជា ៣០០នាក់។ គោលបំណងនៃកម្មវិធីនេះ គឺដើម្បី ទទួលយកសំណូមពរ និងកង្វល់នានា របស់ប្រជាពលរដ្ឋ ជូនខេត្ត ក៏ដូចជាអជ្ញាធរពាក់ព័ន្ធ ដោះស្រាយ។
ឯកឧត្តម យឹម សុខុម រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ
