សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី កិច្ចប្រជុំពេញអង្គរដ្ឋសភា លើកទី៧ នីតិកាលទី៥ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅភ្នំពេញ ដោយមានការចូលរួមពីសមាជិកសភាមកពីគណបក្សប្រជាជនចំនួន ៦៧រូប និងមកពីគណបក្សសង្រ្គោះជាតិចំនួន៣៧រូប។
នេះជាលើកទី១ ហើយដែលសមាជិកសភាគណបក្សសង្រ្គោះជាតិ (បក្សប្រឆាំង) ចូលរួមកិច្ចប្រជុំពេញអង្គសភា បន្ទាប់ពីបានធ្វើពហិការមិនចូលសភារយៈពេលជាង ៦ខែកន្លងមក។