សិក្ខាសាលាស្តីពីការរៀបចំគោលនយោបាយថាមពលកកើតឡើងវិញសម្រាប់ព្រះរាជាណាចក្រកម្ពុជា


លោក ប៉ោ និមល អគ្គនាយករងនៃអគ្គនាយកដ្ឋានថាមពល បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី “ការរៀបចំគោលនយោបាយថាមពលកកើតឡើងវិញសម្រាប់ព្រះរាជាណាចក្រកម្ពុជា” ដែលសិក្ខាសាលានេះមានគោលបំណង÷
១. ដើម្បីធ្វើបទបង្ហាញពីផែនការសកម្មភាពក្នុងការរៀបចំគោលនយោបាយថាមពលកកើតឡើងវិញសម្រាប់ព្រះរាជាណាចក្រកម្ពុជា
២. ពិភាក្សាជាមួយភាគីពាក់ព័ន្ធនានា រួមមានសមាជិកក្រុមការងារបច្ចេកទេសក្រសួងនានា ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ ដើម្បីប្រមូលមតិយោបល់ និងធាតុចូលនានាសម្រាប់ការរៀបចំសេចក្តីព្រាងនៃគោលនយោបាយថាមពលកកើតឡើងវិញសម្រាប់ព្រះរាជាណាចក្រកម្ពុជា។

សណ្ឋាគារសាន់វេ រាជធានីភ្នំពេញ
ថ្ងៃអង្គារ៍ ១១រោច ខែចែត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២
ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩