ពិធីប្រកាសតែងតាំង និងស្រោចស្រពសុគន្ធវារីប្រគេនព្រះគ្រូមណ្ឌលសោភ័ណ្ឌ សៅ យ៉ាន ព្រះមេគណខេត្តមណ្ឌលគិរី ឡើងទីជាព្រះវិមលត្ថេរ ព្រះរាជាគណៈថ្នាក់កិត្តិយស


មណ្ឌលគិរី៖ សម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈីង ប៊ុនឈា សមាជិកថេរសភាសង្ឃជាន់ខ្ពស់ និងជាតំណាងគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសតែងតាំង និងស្រោចស្រពសុគន្ធវារីប្រគេនព្រះគ្រូមណ្ឌលសោភ័ណ្ឌ សៅ យ៉ាន ព្រះមេគណខេត្តមណ្ឌលគិរី ឡើងទីជាព្រះវិមលត្ថេរ ព្រះរាជាគណៈថ្នាក់កិត្តិយស ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ព្រះសង្ឃ ព្រមទាំងមន្រ្តីរាជការ យាយជី តាជី ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ពិធីនេះប្រព្រឹត្តទៅនៅវត្តសែនមនោរម្យ ស្ថិតនៅក្រុងសែនមនោរម្យ នារសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩។