នាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ Crystal Symphony ដែលជានាវាទី ៣១ មកពីកំពង់ផែ Laem Chabang ប្រទេសថៃ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ


វេលាម៉ោង ១០:០០ នាទី ព្រឹកថ្ងៃពុធ ១២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ មាន​នាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ Crystal Symphony ដែលជានាវាទី ៣១ មកពីកំពង់ផែ Laem Chabang ប្រទេសថៃ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ នាវាទេសចរណ៍នេះបានផ្ទុកអ្នកដំណើរចំនួន ៧៧២ នាក់ (ស្រី ៤០៧ នាក់) និងនាវិកចំនួន ៥៩៤នាក់ (ស្រី ១៥១ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅម៉ោង ១៩:០០ ល្ងាចថ្ងៃដដែល ដោយឆ្ពោះទៅកាន់កំពង់ផែ Ho Chi Minh ប្រទេសវៀតណាម ។