កំពង់ចាម៖ ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈវិទ្យាស្ថានជាតិអប់រំ បានរៀបចំវគ្គបំប៉នលើកទី១ ស្ដីពីវិធីសាស្ត្របង្រៀនតាមបែបដោះស្រាយបញ្ហាជូនដល់គ្រូបង្រៀននៅវិទ្យាល័យនានាក្នុងក្រុងកំពង់ចាម ដែលជាវិធីសាស្ត្របង្រៀនថ្មី សម្រាប់គ្រូបង្រៀន សំដៅលើកកម្ពស់គុណភាពអប់រំកាន់តែប្រសើរឡើង។
កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃសៅរ៍ ១កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ នៅវិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម៕