ពិធី​បើក​វគ្គ​បំប៉ន​លើក​ទី​១ ស្ដីពី​វិធី​សាស្ត្រ​បង្រៀន​តាម​បែប​ដោះស្រាយ​បញ្ហា​ជូន​ដល់​គ្រូ​បង្រៀន​នៅ​វិទ្យាល័យ​នានា​ក្នុង​ក្រុង​កំពង់​ចាម


កំពង់​ចាម៖ ក្រសួង​អប់រំ យុវជន និង​កីឡា តាម​រយៈ​វិទ្យាស្ថាន​ជាតិ​អប់រំ បាន​រៀប​ចំ​វគ្គ​បំប៉ន​លើក​ទី​១ ស្ដីពី​វិធី​សាស្ត្រ​បង្រៀន​តាម​បែប​ដោះស្រាយ​បញ្ហា​ជូន​ដល់​គ្រូ​បង្រៀន​នៅ​វិទ្យាល័យ​នានា​ក្នុង​ក្រុង​កំពង់​ចាម ដែល​ជា​វិធី​សាស្ត្រ​បង្រៀន​ថ្មី សម្រាប់​គ្រូ​បង្រៀន សំដៅ​លើក​កម្ពស់​គុណភាព​អប់រំ​កាន់​តែ​ប្រសើរ​ឡើង។​

​កម្មវិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា នា​ព្រឹក​ថ្ងៃ​សៅរ៍ ១​កើត ខែ​ពិសាខ ឆ្នាំ​កុរ ឯកស័ក ព.ស.២៥៦២ នៅ​វិទ្យាល័យ​ព្រះសីហនុ ខេត្ត​កំពង់​ចាម៕