នាព្រឹកថ្ងៃសុក្រ ១៤ រោច ខខខែចេត្រឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០១៩ លោក សុង សុផល អគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកទេស បានចូលរួមក្នុងពិធីចុះហត្តលេខា ដើម្បីផ្តល់ការគាំទ្រដល់ការបង្កើតមុខជំនូញខ្នាតតូចលើវិស័យអេកូរទេសចរណ៍នៅតាមបណ្តាកោះគោលដៅចំនួនប្រាំនៃគម្រោងកែលម្អផ្លូវជនបទជំហានពីរ នៅក្នុងខេត្តកំពង់ចាម និងត្បូងឃ្មុំ និងបានពិនិត្យមើលការងារស្តារអូរ ដើម្បីរក្សាទឹកទុកប្រើប្រាស់ចំនួន ១៥ កន្លែងផ្សេងទៀតដែលស្ថិតលើគោលដៅទាំង ៥ ។
អគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកទេស បានចូលរួមក្នុងពិធីចុះហត្តលេខា ដើម្បីផ្តល់ការគាំទ្រដល់ការបង្កើតមុខជំនូញខ្នាតតូចលើវិស័យអេកូរទេសចរណ៍
