ភ្នំពេញ៖ កិច្ចប្រជុំស្ដីពី “La Francophonie au Cambodge” ត្រូវបានរៀបចំឡើងដើម្បីពិភាក្សាលើប្រធានបទ បញ្ហាប្រឈម និងចក្ខុវិស័យនៃការប្រើប្រាស់ភាសាបារាំងនៅកម្ពុជា ដើម្បីលើកកម្ពស់ការសិក្សាភាសាបារាំងនៅកម្ពុជា ព្រមទាំងកិច្ចសហប្រតិបត្តិការ និងរឹតចំណងមិត្តភាពរវាងប្រទេស កម្ពុជា និងប្រទេសបារាំង។
កម្មវិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃព្រហស្បតិ៍ ៦កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ នៅសាលសហសិក្សានៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា៕