ជំនួបជាមួយសមាគមអាជីវកម្មជប៉ុននៅប្រទេសកម្ពុជា (JBAC)


នាព្រឹក ថ្ងៃពុធ ៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ នាអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សាជាមួយសមាគមអាជីវកម្មជប៉ុននៅប្រទេសកម្ពុជា ដែលដឹកនាំដោយលោក Takao YAGI សមាជិកក្រុមប្រឹក្សាភិបាលរបស់សមាគមអាជីវកម្មជប៉ុននៅប្រទេសកម្ពុជា (JBAC)។
គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីពិភាក្សា និងស្នើសុំការគាំទ្រពីសភាពាណិជ្ជកម្មកម្ពុជា ស្តីពីជំនួបពាណិជ្ជកម្មរវាង ជប៉ុន និងកម្ពុជា ដែលគ្រោងនឹងប្រព្រឹត្តឡើង នាពេលខាងមុខ។
ជាកិច្ចឆ្លើយតប ឯកឧត្តម ងួន ម៉េងតិច បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងរីករាយក្នុងការសហការរៀបចំ និងគាំទ្រយ៉ាងពេញទំហឹង ដល់ជំនួបមួយនេះ ព្រោះឯកឧត្តមជឿជាក់យ៉ាងមុតមាំថា ជំនួបធុរកិច្ចនេះនឹងនាំជាប្រយោជន៍ដល់ប្រទេសទាំងពីរ ។