រាជធានីភ្នំពេញ ៖ វគ្គបណ្ដុះបណ្ដាលស្ដីពីការលើកកម្ពស់សុខភាពនៅតាមសាលារៀន ក្នុងគោលបំណងផ្ដោតសំខាន់ទៅលើគោលការណ៍ណែនាំ និងក្របខណ្ឌសកម្មភាពសំខាន់ៗនៃការលើកកម្ពស់សុខភាព ដើម្បីប្រែក្លាយជាសាលារៀនគំរូ ក្នុងការលើកកម្ពស់សុខភាព។ ដំណើរការលើកកម្ពស់សាលារៀនគឺចាំបាច់ត្រូវពិចារណាលើកត្តាសំខាន់ៗជាច្រើនដូចជា ការរៀបចំគោលនយោបាយ សុខុមាលភាពសាលារៀន បរិយាកាសរូបវន្តនៅសាលារៀន បរិយាកាសសង្គម សាលារៀនផ្សារភ្ជាប់ទៅនឹងសហគមន៍ និងសេវាថែទាំនិងលើកកម្ពស់សុខុមាលភាពនៅក្នុងសាលារៀន កត្តាទាំងនេះនឹងជួយពង្រឹង នឹងបង្កភាពងាយស្រួលឲ្យសាលារៀនបន្តកែលម្អសមត្ថភាពរបស់ខ្លួន និងធានាឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាន។
វគ្គបណ្ដុះបណ្ដាលនេះ ប្រារព្ធឡើងក្រោមអធិបតីភាព លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃពុធ ១១រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ នៅសណ្ឋាគារកាំបូឌីយ៉ាណា៕