នាព្រឹកថ្ងៃអាទិត្យ ០៧កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំកម្មវិធីហូបនំបញ្ចុកសាមគ្គីភាពជាមួយបងប្អូនមន្រ្តីរាជការចំណុះរដ្ឋបាលរាជធានីភ្នំពេញ និងបងប្អូនសមាជិកមូលនិធិត្រីចក្រយានកម្ពុជា ក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមូលនិធិត្រីចក្រយានកម្ពុជា និងលោកជំទាវ ជា សុីណា ឃួង ស្រេង តបតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ហើយការជួបជុំទទួលទាននំបញ្ចុកជាមហាគ្រួសារខ្មែរនាពេលនេះ បានបង្ហាញឲ្យឃើញពីសាមគ្គីភាព មិត្តភាព ការលើកស្ទួយផលិតផលខ្មែរ ដែលនំបញ្ចុកនេះ គឺជាអាហាររបស់ខ្មែរមួយប្រភេទដ៏ពេញនិយមនៅគ្រប់តំបន់ដោយប្រជាពលរដ្ឋ ចូលចិត្តទទួលទានបំផុតមិនថា ទទួលទានជាប្រចាំថ្ងៃ ឬពេលមានបុណ្យទាន ម្តងៗនោះទេ គេតែងរៀបចំនំបញ្ចុកមកទទួលភ្ញៀវជាធម្មតានិងដោយក្តីរីករាយ។
រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំកម្មវិធីហូបនំបញ្ចុកសាមគ្គីភាពជាមួយបងប្អូនមន្រ្តីរាជការចំណុះរដ្ឋបាលរាជធានីភ្នំពេញ និងបងប្អូនសមាជិកមូលនិធិត្រីចក្រយានកម្ពុជា
