ឯកឧត្តម​ ឡេង​ ប៊ុងតេង ​​អញ្ជើញសំណេះសំណាល និងចូលរួមពិសារនំបញ្ចុកតេជោសន្តិភាព នៅសង្កាត់ជ្រោយចង្វារ


ព្រឹកថ្ងៃអាទិត្យ ទី ០៩ ខែ មិថុនា ឆ្នាំ ២០១៩ ឯកឧត្ដម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ ​ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ និងលោក​ចៅសង្កាត់ ក្រុមប្រឹក្សសង្កាត់ ភូមិ
បានអញ្ជេីញចូលរួមសំណេះសំណាលនិងពិសារនំបញ្ចុកតេជោសន្តិភាពជាមួយប្រជាពលរដ្ឋមកពី៥ភូមិក្នុង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ប្រមាណជិត១០០០នាក់ ។