រដ្ឋបាល​រាជធានីភ្នំពេញ​បាន​រៀបចំ​កម្មវិធី​ហូបនំ​បញ្ចុក​សាមគ្គី​ភាពជាមួយបងប្អូនមន្រ្តី​រាជការ​ចំណុះរដ្ឋបាល​រាជធានីភ្នំពេញ និង​បងប្អូន​សមាជិក​មូលនិធិ​ត្រី​ចក្រ​យានកម្ពុជា


នាព្រឹកថ្ងៃ​អាទិត្យ ០៧កើត ខែ​ជេស្ឋ ឆ្នាំ​កុរ ឯកស័ក ព.ស២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី០៩ ខែមិថុនា ឆ្នាំ​២០១៩នេះ រដ្ឋបាល​រាជធានីភ្នំពេញ​បាន​រៀបចំ​កម្មវិធី​ហូបនំ​បញ្ចុក​សាមគ្គី​ភាពជាមួយបងប្អូនមន្រ្តី​រាជការ​ចំណុះរដ្ឋបាល​រាជធានីភ្នំពេញ និង​បងប្អូន​សមាជិក​មូលនិធិ​ត្រី​ចក្រ​យានកម្ពុជា ក្រោម​អធិបតី​ភាព ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល នៃ​មូលនិធិ​ត្រី​ចក្រ​យានកម្ពុជា និង​លោកជំទាវ ជា សុីណា ឃួង ស្រេង​ តបតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ហើយការជួបជុំទទួលទាននំបញ្ចុកជាមហាគ្រួសារខ្មែរនាពេលនេះ បានបង្ហាញឲ្យឃើញពីសាមគ្គីភាព មិត្តភាព ការលើកស្ទួយផលិតផលខ្មែរ ដែលនំបញ្ចុកនេះ គឺជាអាហាររបស់ខ្មែរមួយប្រភេទដ៏ពេញនិយមនៅគ្រប់តំបន់ដោយប្រជាពលរដ្ឋ ចូលចិត្តទទួលទានបំផុតមិនថា ទទួលទានជាប្រចាំថ្ងៃ ឬពេលមានបុណ្យទាន ម្តងៗនោះទេ គេតែងរៀបចំនំបញ្ចុកមកទទួលភ្ញៀវជាធម្មតានិងដោយក្តីរីករាយ។