ឯកឧត្តម ម៉ៅ ភិរុណ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុង និងស្ពានបេតុង ក្នុងស្រុកកណ្តាលស្ទឹង


ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ នេះ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង ៨០០ម x ៥ម និងស្ពានបេតុង ប្រវែង ៧.២ម x ៦ម នៅភូមិលៀក ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលខេត្តរង លោក លោកស្រី ប្រធានមន្ទីរ-អង្គភាព ជុំវិញខេត្ត មន្ត្រីស្រុក ឃុំ ភូមិ និងប្រជាពលរដ្ឋ សរុបវត្តមាន ៦៤២នាក់។