លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី បានអនុញ្ញាតឱ្យអង្គការ CBIចូលជួបពិភាក្សាការងារ និងសម្តែងការគួរសម


នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអនុញ្ញាតឱ្យអង្គការ CBIចូលជួបពិភាក្សាការងារ និងសម្តែងការគួរសម នៅទីស្តីការក្រសួងកិច្ចការនារី ។
ការពិភាក្សាផ្តោតលើលទ្ធភាពនៃកិច្ចសហការ របស់​ក្រសួងកិច្ចការនារី ជាមួយគម្រោងរបស់ CBI ក្នុងជំរុញដល់ក្រុមស្រ្តី ដែលមានសក្តានុពល ក្នុងការផលិតកម្មដែលអាចនាំចេញ រួមទាំងការបញ្ជ្រាបយេនឌ័រ និងការ​ទទួល​ខុស​ត្រូវ​ផ្នែកសង្គម (CSR) ក្នុងសកម្មភាពរបស់គម្រោង។
CBI គឺជាភ្នាក់ងារសហគ្រិននៃប្រទេសហូឡង់ (ទទួលថវិកាពីក្រសួងការបរទេសនៃ​ប្រទេសហូឡង់) ដែល​ផ្តោតលើកកម្ពស់ការ​នាំចេញពីបណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍ ទៅទីផ្សារអឺរ៉ុប។