ឯកឧត្តម ប៉ា សុជាតិវង្ស បានអញ្ជើញជាអធិបតីក្នុងវគ្គទម្រង់ទិសស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត តាមបែបវិមជ្ឈការ


នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងវគ្គទម្រង់ទិសស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត តាមបែបវិមជ្ឈការ សំរាប់ក្រុមប្រឹក្សារាជធានីខេត្ត ត្រូវបានរៀបចំនៅសាលាខេត្តព្រៃវែង រយៈពេល2ថ្ងៃ ( 8-9 កក្កដា 2019) ។

*កំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ មានគោលបំណងពីរគឺ៖

1- ពង្រឹងពង្រីកលទ្ធិប្រជាធិប តេយ្យសេរីពហុបក្សនៅមូលដ្ឋាន ,

2- លើកកំពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម, កាត់បន្ថយភាពក្រីក្រ តាមរយៈការបង្កលក្ខណៈឲ្យប្រជាជនចូលរួមក្នុងការធ្វើសេចក្ដីសម្រេចចិត្ត សំដៅលើកកម្ពស់ភាពជាម្ចាស់របស់សហគមន៍មូលដ្ឋាន ។