នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអនុញ្ញាតឱ្យអង្គការ CBIចូលជួបពិភាក្សាការងារ និងសម្តែងការគួរសម នៅទីស្តីការក្រសួងកិច្ចការនារី ។
ការពិភាក្សាផ្តោតលើលទ្ធភាពនៃកិច្ចសហការ របស់ក្រសួងកិច្ចការនារី ជាមួយគម្រោងរបស់ CBI ក្នុងជំរុញដល់ក្រុមស្រ្តី ដែលមានសក្តានុពល ក្នុងការផលិតកម្មដែលអាចនាំចេញ រួមទាំងការបញ្ជ្រាបយេនឌ័រ និងការទទួលខុសត្រូវផ្នែកសង្គម (CSR) ក្នុងសកម្មភាពរបស់គម្រោង។
CBI គឺជាភ្នាក់ងារសហគ្រិននៃប្រទេសហូឡង់ (ទទួលថវិកាពីក្រសួងការបរទេសនៃប្រទេសហូឡង់) ដែលផ្តោតលើកកម្ពស់ការនាំចេញពីបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ទៅទីផ្សារអឺរ៉ុប។
លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី បានអនុញ្ញាតឱ្យអង្គការ CBIចូលជួបពិភាក្សាការងារ និងសម្តែងការគួរសម
