ភ្នំពេញ:នៅព្រឹកថ្ងៃចន្ទ ៧កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានដឹកនាំលោក លោកស្រី អភិបាលរង លោកអធិការរងនគរបាលខណ្ឌ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ មន្ត្រីរាជការខណ្ឌ ចៅសង្កាត់ នាយប៉ុស្តិ៍ មេភូមិ ចុះធ្វើវេទិការសាធារណៈ និងសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ដើម្បីទទួលយកសំណើ សំណូមពរ និងបញ្ហាផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋ មកដោះស្រាយឲ្យបានទាន់ពេលវេលា។
អភិបាលខណ្ឌដង្កោ បានចុះធ្វើវេទិការសាធារណៈ និងសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិស្រីស្នំ
