កូនស្រី​ ​អេ​ភូ​ថង​ ​ដឹកដៃ​ ​ខ្លា​ចាស់​ ​ភ្នំដងរែក​ ​ចាន់​ ​សំអាត​ ​ទៅ​ប្រកួត​គុន​ចម្រុះ​របស់​ស្ថាប័ន​ ​ONE​ ​FC​ ​


រាជធានី​ភ្នំពេញ​៖​ ​កីឡាករ​ ​កីឡាការិនី​កម្ពុជា២រូប​ ​នឹង​ធ្វើដំណើរ​ទៅ​ប្រកួត​ក្នុង​កម្មវិធី​របស់​ ​ក្បាច់គុន​ចម្រុះ​ ​One​ ​Championship​ ​នៅ​ប្រទេស​ពីរ​ផ្សេងគ្នា​ ​នា​ដើមខែ​សីហា​ខាងមុខនេះ​ ​ដែល​រួមមាន​ ​កូនស្រី​អតីត​អ្នកប្រដាល់​ជើងចាស់​ ​អេ​ ​ភូ​ថង​ ​គឺ​កីឡាការិនី​ ​អេ​ ​យ៉ានុ​ត​ ​និង​ ​កីឡាករ​ ​ចាន់​ ​សំអាត​ ​រហ័ស​នាម​ ​ខ្លា​ចាស់​ភ្នំដងរែក​។​​បើ​តាម​ការ​ឲ្យដឹង​ពី​លោក​ ​ហ៊ុន​ ​ចាន់​រាជ​ ​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​ ​ថា​ ​កីឡាការិនី​ ​អេ​ ​យ៉ានុ​ត​ ​នឹង​ត្រូវ​ចេញទៅ​ប្រកួត​កម្មវិធី​ ​World​ ​Leitwei​ ​Championship​ ​ជាមួយ​កីឡាការិនី​បារាំង​ ​Sourdis​ ​Manfredi​ ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ ​នា​ថ្ងៃទី០២​ ​សីហា​។​ ​ស្រប​ពេល​ដែល​ ​ចាន់​ ​សំអាត​ ​នឹង​ត្រូវ​ស្វាគមន៍​កីឡាករ​ ​Punnya​ ​Say​ ​ក្នុង​កម្មវិធី​ ​One​ ​Championship​ ​នៅ​សិង្ហបុរី​ ​នា​ថ្ងៃទី០៦​ ​ខែសីហា​ ​ឆ្នាំ២០១៩នេះ​។​បើ​និយាយ​ពី​សមត្ថភាព​ ​របស់​អ្នកប្រយុទ្ធ​បរទេស២រូប​នេះ​ ​អគ្គលេខាធិការ​រូប​នេះ​ ​បញ្ជាក់​ថា​ ​កីឡាការិនី​បារាំង​ ​Souris​ ​Manfredi​ ​របៀប​វ៉ៃ​របស់​គេ​ ​ស្រដៀងគ្នា​ជាមួយ​ ​អេ​ ​យ៉ានុ​ត​ ​ដែរ​ ​ដូចនេះ​ ​ជំនួប​រវាង​អ្នក​ទាំង២​ ​នឹង​ធ្វើឲ្យ​គេ​ចាប់អារម្មណ៍​ខ្លាំង​ជាមិនខាន​ឡើយ​។

ចំពោះ​កីឡាករ​ ​Punnya​ ​Say​ ​ក៏​ជា​កីឡាករ​ជើងខ្លាំង​ម្នាក់​ដែរ​ ​ដែល​មកដល់ពេលនេះ​ ​មិនទាន់​រក​ឃើញ​ទេ​ថា​ ​គេ​មាន​ចំណុចខ្សោយ​ ​ឬ​ខ្វះខាត​កន្លែងណា​នៅឡើយ​។​ ​បញ្ចាក់​បន្ថែម​ថា​ ​អត្តពលិក​របស់​ក្បាច់គុន​ចម្រុះ​កម្ពុជា​ ​(​MMA​)​ ​បាន​សាង​ស្នាដៃ​ជូន​ជាតិ​ជាច្រើន​នាក់​ ​បើ​ទោះជា​ទើប​ប្រឡូក​ចូលក្នុង​ប្រភេទ​កីឡា​នេះ​ក៏​ពិតមែន​។​​កីឡាករ​ ​ចាន់​ ​រតនា​ ​ជា​ជើងខ្លាំង​មួយ​រូប​ ​ដែល​កាន់តែ​ធ្វើឲ្យ​ស្ថាប័ន​របស់​ ​One​ ​Championship​ ​ចាប់អារម្មណ៍​កម្ពុជា​កាន់តែ​ខ្លាំង​ ​តាមរយៈ​សមត្ថភាព​ផ្តួល​ដៃគូ​យកជ័យ​ជំនះ​ស្ទើរ​រៀងរាល់​ការប្រកួត​។​ ​ក្រៅពី​នេះ​ ​ក៏​មាន​កីឡាករ​ ​កីឡាការិនី​ជាច្រើន​រូប​ទៀត​ ​ដែល​ពួកគេ​ក៏​ទទួល​បាន​តម្លៃ​ខ្លួន​ច្រើន​គួ​សម​ដែរ​៕