រសៀលថ្ងៃអង្គារ ១៥កេីត ខែអាសាធ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ (សាលប្រជុំB)ក្រុមការងារដោះស្រាយផលប៉ះពាល់ពីការអភិវឌ្ឍន៍ផ្លូវបេតុងលេីអតីតផ្លូវរថភ្លេីង ដឹកនាំដោយលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ បានបេីកកិច្ចប្រជុំផ្សព្វផ្សាយ និងបង្ហាញអំពីលទ្ធផលវាស់វែងក្បាលដីជាប់ចំណីព្រែកអូរវែង ជូនបងប្អូនប្រជាពលរដ្ឋដែលមានក្បាលដីជាប់ចំណីព្រែកអូរវែង ដោយមានម្ចាស់ក្បាលដីចូលរួមសរុបចំនួន ៤៦ម្ចាស់ ។
ក្នុងកិច្ចប្រជុំក្រុមការងារបានផ្សព្វផ្សាយ និងជូនដំណឹងដល់ប្រជាពលរដ្ឋដូចខាងក្រោម៖
១-សូមឲ្យបងប្អូនប្រជាពលរដ្ឋកាន់កាប់ និងចាត់ចែងតែលេីក្បាលដីដែលជាកម្មសិទ្ធរបស់ខ្លួន ។
២-ចំពោះមុខអាជ្ញាធរខណ្ឌ សូមអនុវត្តទៅតាមការកំណត់របស់រាជរដ្ឋាភិបាល ដែលមានអនុក្រឹត្យ និងលិខិត សជណ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ។
៣-អាជ្ញាធរ ក៏ដូចជារដ្ឋអំណាច មិនចាត់ចែង ឫប៉ះពាល់លេីដីកម្មសិទ្ធរបស់បងប្អូនណាមួយឡេីយ គឺចាត់ចែងតែលេីអ្វីដែលជាសម្បត្តិសាធារណៈរដ្ឋប៉ុណ្ណោះ ។
ក្រុមការងារដោះស្រាយផលប៉ះពាល់ពីការអភិវឌ្ឍន៍ផ្លូវបេតុងលេីអតីតផ្លូវរថភ្លេីង បានបេីកកិច្ចប្រជុំផ្សព្វផ្សាយ និងបង្ហាញអំពីលទ្ធផលវាស់វែងក្បាលដីជាប់ចំណីព្រែកអូរវែង ជូនបងប្អូនប្រជាពលរដ្ឋ
