លោកជំទាវ ហ៊ូ សាមិត្ត បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលគ្រួបង្គោល ស្តីពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ


ខេត្តត្បូងឃ្មុំ៖ ថ្ងៃចន្ទ ៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ការិយាល័យទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ នាយកដ្ឋានការពារផ្លូវច្បាប់ នៃក្រសួងកិច្ចការនារី បានរៀបចំបើកវគ្គបណ្តុះបណ្តាលគ្រួបង្គោល ស្តីពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ មានរយៈពេល៣ថ្ងៃ ក្រោមអធិបតីភាពលោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងមានការអញ្ជើញចូលរូមពីឯកឧត្តមអភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងមន្ត្រីជំនាញមកពីក្រសួងកិច្ចការនារី ព្រមទាំងគ្រូបង្គោលមន្ទីរកិច្ចការនារី ស្រុក ក្រុង ឃុំ សង្កាត់ រាជធានីខេត្តចំនួន៩មាន៖ ខេត្តស្ទឹងត្រែង ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង ក្រចេះ មណ្ឌលគិរី រតនគិរី កំពង់ឆ្នាំង និងរាជធានីភ្នំពេញ ដែលមានអ្នកចូលរួមសរុបចំនួន ៤៩នាក់(ស្ត្រី៤៤នាក់) ។ ក្នុងគោលបំណងបង្កើនចំណេះដឹងដល់គ្រូបង្គោលមន្ទីរកិច្ចការនារី ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារដើម្បីយកទៅផ្សព្វផ្សាយបន្ត ទៅដល់សហគមន៍ប្រកបដោយប្រសិទ្ធិភាព និងមានចំណេះដឹងក្នុងការប្រើប្រាស់ខ្សែវីដេអូ ឥទ្ធិពលក្នុងការផ្លាស់ប្តូរអោយទៅជាបុរសល្អបានច្បាស់លាស់ ។