ព្រឹកថ្ងៃអង្គារ ៧រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្ដម ម៉ៅ ហាក់ អគ្គលេខាធិការរងនៃអាជ្ញាធរទន្លេសាប និងជាប្រធានមុខព្រួញចុះជួយ ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងរាជធានីភ្នំពេញ រួមជាមួយប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល ព្រមទាំងអភិបាលស្រុកកណ្តាលស្ទឹង បានចុះពិនិត្យស្ថានភាពស្រូវដែលប៉ះពាល់ នៅឃុំដេីមឫស ឃុំរការ និងឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដូចខាងក្រោម ៖
១.នៅឃុំដេីមឫស ដោយមានភ្លៀងពីម្សិញក្នុងកម្រិតមធ្យមទៅច្រេីនបង្គួរ ដែលធ្វេីឲ្យស្រែមានទឹកដក់ឡេីងវិញ ពុំមានបញ្ហាចោទទេ ក្នុងមួយរយៈពេលនេះ ។
២.រីឯនៅឃុំរការ និងឃុំរលាំងកែន បានដាក់ម៉ាស៊ីនបូមទឹកឥណ្ឌា ៦៥HP ដោយយកទឹកពីស្ទឹងតូច ដេីម្បីសង្គ្រោះបឋមពី ៥០-១០០ហិកតា ។
បន្ទាប់មកបានពិនិត្យទីតាំងភូមិថ្មី ឃុំរលាំងកែន ដេីម្បីរៀបចំដាក់ម៉ាស៊ីនបូម ០១គ្រឿងទៀត ប្រភពទឹកពីរណ្តៅខ្សាច់ ដេីម្បីសង្គ្រោះស្រូវ ក្នុង៤ភូមិ គឺភូមិព្រៃ ភូមិថ្មី ភូមិក្រាំងរលួស និងភូមិរលាំងកែន ប្រមាណ ១៥០ហិកតា បន្ថែមទៀត ។
ឯកឧត្ដម ម៉ៅ ហាក់ បានចុះពិនិត្យស្ថានភាពស្រូវដែលប៉ះពាល់ ក្នុងស្រុកកណ្តាលស្ទឹង
