លោកជំទាវ ភឿង សកុណា អញ្ជើញចុះពិនិត្យដំណើរ ការជួសជុលព្រះសិវៈរាំនៅអភិរក្សដ្ឋានអង្គរ


នៅព្រឹកថ្ងៃចន្ទ ៦រោច ខែ អាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានអញ្ជើញពិនិត្យការងារជួសជុលនិងផ្គុំ រូបព្រះសីវៈរាំឡើងវិញនៅអភិរក្សដ្ឋានអង្គរ។

សូមបញ្ជាក់ថា រូបព្រះសិវៈរាំដែលកំពុងជួសជុល គឺមានប្រភពមកពីប្រាសាទក្រហមនៅតំបន់ប្រាសាទកោះកេរ ដែលបច្ចុប្បន្នគឺបែកខ្ទេចខ្ទាំជា១០.០០០បំណែក ត្រូវបានអ្នកជំនាញនៃអភិរក្សដ្ឋានអង្គរ កំពុងធ្វើការជួសជុលដោយយកចិត្តទុកដាក់និងអត់ធ្មត់បំផុតដើម្បីផ្គុំបំណែកតូចៗឱ្យមានរូបរាងឡើងវិញ។

នៅក្នុងឱកាសនោះលោក ជំទាវ បានសម្តែងនូវកោត សរសើរចំពោះការខិតខំប្រឹងប្រែងរបស់អ្នកជំនាញអភិរក្សទាំងអស់ ដែលបានតស៊ូព្យាយាមសិក្សាស្រាវជ្រាវនិងការតភ្ជាប់រូបបដិមាដ៏ធំនេះ ដើម្បីរក្សាតម្លៃសិល្បៈបុរាណខ្មែរទុកជាកេរតំណែលសម្រាប់អ្នកជំនាន់ក្រោយ៕