ឯកឧត្ដម​ ម៉ៅ​ ហាក់ បានចុះពិនិត្យ​ស្ថានភាពស្រូវដែលប៉ះពាល់ ក្នុងស្រុកកណ្តាលស្ទឹង​


ព្រឹក​ថ្ងៃអង្គារ​ ៧រោច​ ខែអាសាឍ​ ឆ្នាំកុរ​ ឯកស័ក​ ពស​ ២៥៦៣​ ត្រូវនឹង​ថ្ងៃទី​២៣​ខែកក្កដា​ ឆ្នាំ២០១៩​ ឯកឧត្ដម​ ម៉ៅ​ ហាក់​ អគ្គលេខាធិការរង​នៃអាជ្ញាធរទន្លេសាប​​ និងជាប្រធានមុខព្រួញចុះជួយ ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងរាជធានីភ្នំពេញ រួមជាមួយ​ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល​ ព្រមទាំង​អភិបាលស្រុក​កណ្តាល​ស្ទឹង​ បានចុះពិនិត្យ​ស្ថានភាពស្រូវដែលប៉ះពាល់​ នៅឃុំដេីមឫស​ ឃុំរការ​ និងឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល​ ដូចខាងក្រោម​ ៖
១.​នៅឃុំដេីមឫស​ ដោយមានភ្លៀងពីម្សិញ​ក្នុងកម្រិត​មធ្យម​ទៅច្រេីនបង្គួរ​ ដែល​ធ្វេីឲ្យ​ស្រែមានទឹកដក់ឡេីងវិញ​ ពុំមានបញ្ហាចោទទេ​ ក្នុងមួយរយៈពេលនេះ​ ។
២.រីឯ​នៅឃុំរការ​ និងឃុំរលាំងកែន​ បានដាក់ម៉ាស៊ីនបូមទឹក​ឥណ្ឌា ៦៥HP ដោយយកទឹកពី​ស្ទឹងតូច​ ដេីម្បីសង្គ្រោះ​បឋម​ពី​ ៥០-១០០ហិកតា​ ។
បន្ទាប់មកបានពិនិត្យទីតាំងភូមិ​ថ្មី​ ឃុំរលាំងកែន​ ដេីម្បីរៀបចំ​ដាក់ម៉ាស៊ីនបូម ០១គ្រឿងទៀត​ ប្រភពទឹកពីរណ្តៅខ្សាច់​ ដេីម្បីសង្គ្រោះស្រូវ​ ក្នុង​៤ភូមិ​ គឺភូមិព្រៃ​ ភូមិថ្មី​ ភូមិ​ក្រាំងរលួស​ និងភូមិរលាំងកែន​ ប្រមាណ​ ១៥០ហិកតា​ បន្ថែម​ទៀត​ ។