នៅព្រឹកថ្ងៃពុធ ១៥រោចខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅសាលាខណ្ឌកំបូល បានរៀបចំកិច្ចប្រជុំសាមញ្ញលេីកទី២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌកំបូល ក្រោមអធិបតីភាពលោក នៅ សារឿន ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល ដោយមានសមាសភាពចូលរួមមាន៖ លោក-លោកស្រីជាសមាជិកក្រុមប្រឹក្សាខណ្ឌ លោក-លោកស្រីជាអភិបាលរង នាយក-នាយករងរដ្ឋបាល លោកស្រីជាប្រធានការិយាល័យចំណុះ-ជំនាញ លោកចៅសង្កាត់ និងនាយប៉ុស្តិ៍រដ្ឋបាលទាំងអស់ក្នុងខណ្ឌកំបូល ។
របៀបវារៈនៃកិច្ចប្រជុំរួមមាន៖
១-ពិនិត្យ និងអនុម័តលេីសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលេីកទី១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌកំបូល ។
២- ពិនិត្យ និងអនុម័តបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាខណ្ឌកំបូល អាណត្តិទី៣ ។
៣- ពិនិត្យ និងអនុម័តលេីសេចក្តីព្រាងប្រតិទិនកិច្ចប្រជុំសាមញ្ញរយៈពេល១២(ដប់ពីរ)ខែ របស់ក្រុមប្រឹក្សាខណ្ឌកំបូល អាណត្តិទី៣ (ឆ្នាំទី១៖២០១៩-២០២០) ។
៤-បញ្ហាផ្សេងៗ