កិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែ កក្កដា ឆ្នាំ២០១៩


ព្រឹកថ្ងៃពុធ ១៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនិងថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែ កក្កដា ឆ្នាំ២០១៩។

កិច្ចប្រជុំនាព្រឹកនេះមានការអញ្ជេីញចូលរួមពី ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជំនាញជុំវិញខេត្ត លោក លោកស្រីនាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត លោក​ លោកស្រី​ អភិបាលក្រុង ស្រុក និងប្រធានទីស្នាក់ការច្រកទ្វារព្រំដែន ប្រធានទីស្នាក់ការច្រកទ្វារកំពង់ផែ ការិយាល័យសរុបនិងព័ត៌មាន សរុបចំនួន ៧២នាក់ ។

កិច្ចប្រជុំប្រព្រឹត្តិទៅតាមរបៀបវារៈដូចខាងក្រោម៖
១-ពិនិត្យលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០១៩ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត
២-ពិនិត្យ ពិភាក្សាលើការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការ ខែមិថុនា ឆ្នាំ២០១៩
៣-ពិនិត្យពិភាក្សាលើការកែសម្រួលឡើងវិញនូវសមាសភាពនៃសេចក្តីសម្រេចស្តីពីគណៈកម្មការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សា
៤-ពិនិត្យពិភាក្សាលើការកែសម្រួលឡើងវិញនូវសមាសភាពនៃសេចក្តីសម្រេចស្តីពីគណៈកម្មាធិការលទ្ធកម្មក្រុមប្រឹក្សាខេត្ត
៥-ពិនិត្យពិភាក្សាលើការកែសម្រួលឡើងវិញនូវសមាសភាពនៃសេចក្តីសម្រេចស្តីពីក្រុមការងារកសាងផែនការ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលខេត្ត
៦-ពិនិត្យពិភាក្សាលើការកែសម្រួលឡើងវិញនូវសមាសភាពនៃសេចក្តីសម្រេចស្តីពីគណៈកម្មការរៀបចំគម្រោងខេត្ត
៧-ពិនិត្យពិភាក្សាលើការកែសម្រួលឡើងវិញនូវសមាសភាពនៃសេចក្តីសម្រេចស្តីពីគណៈកម្មការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារក្រុមប្រឹក្សាខេត្ត
៨-ពិនិត្យពិភាក្សាលើការកែសម្រួលឡើងវិញនូវសមាសភាពនៃសេចក្តីសម្រេចស្តីពីគណៈកម្មការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត
៩-ពិនិត្យ និងផ្តល់យោបល់លើសេចក្តីណែនាំ ស្តីពីការវិនិយោគខេត្ត
១០-ពិនិត្យពិភាក្សាលើសំណើសុំកែសម្រួលគម្រោងខេត្តឆ្នាំ២០១៩ ផ្លូវពីស្តុបភូមិតាអេងដល់កីឡាលើទឹក ពីផ្លូវកៅស៊ូ Ac មកជាផ្លូវបេតុងវិញ។