សាលាខណ្ឌកំបូល​ បានរៀបចំកិច្ចប្រជុំសាមញ្ញលេីកទី២​ អាណត្តិទី៣


នៅព្រឹកថ្ងៃពុធ​ ១៥រោចខែអាសាឍ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី៣១​ ខែកក្កដា​ ឆ្នាំ២០១៩​ នៅសាលាខណ្ឌកំបូល​ បានរៀបចំកិច្ចប្រជុំសាមញ្ញលេីកទី២​ អាណត្តិទី៣​ របស់ក្រុមប្រឹក្សាខណ្ឌកំបូល​ ក្រោមអធិបតីភាព​លោក​ នៅ​ សារឿន​ ប្រធានក្រុមប្រឹក្សាខណ្ឌ​ និងលោក​ ឃឹម​ ស៊ុនសូដា​ អភិបាល​ នៃគណៈអភិបាលខណ្ឌកំបូល​ ដោយមានសមាសភាពចូលរួមមាន៖​ លោក-លោកស្រី​ជាសមាជិកក្រុមប្រឹក្សា​ខណ្ឌ លោក-លោកស្រីជាអភិបាលរង​ នាយក-នាយករងរដ្ឋបាល​ លោកស្រីជាប្រធានការិយាល័យ​ចំណុះ​-ជំនាញ​ លោក​ចៅសង្កាត់​ និងនាយប៉ុស្តិ៍រដ្ឋបាលទាំងអស់ក្នុងខណ្ឌកំបូល​ ។

របៀបវារៈនៃកិច្ចប្រជុំរួមមាន៖

១-​ពិនិត្យ​ និងអនុម័តលេីសេចក្តីព្រាង​កំណត់ហេតុកិច្ចប្រជុំសាមញ្ញលេីកទី១​ អាណត្តិទី៣​ របស់ក្រុមប្រឹក្សាខណ្ឌកំបូល​ ។
២-​ ពិនិត្យ​ និងអនុម័តបទបញ្ជាផ្ទៃក្នុង​របស់ក្រុមប្រឹក្សាខណ្ឌកំបូល​ អាណត្តិទី៣​ ។
៣-​ ពិនិត្យ​ និងអនុម័តលេីសេចក្តីព្រាងប្រតិទិនកិច្ចប្រជុំសាមញ្ញ​រយៈពេល១២(ដប់ពីរ)​ខែ​ របស់ក្រុមប្រឹក្សាខណ្ឌកំបូល​ អាណត្តិទី៣​ (ឆ្នាំទី១៖២០១៩-២០២០)​ ។
៤-​បញ្ហាផ្សេងៗ