អគារសិក្សាថ្មី ១ ខ្នង មាន ៤ បន្ទប់ ជាអំណោយ ពីក្រុមហ៊ុន កាប៊ុសិគិហ្គាយស្យា អេតថ៍ តាមរយៈអង្គការ ស្គូល អេដ ជប៉ុន (School Aid Japan) ស្ថិតនៅក្នុងសាលាមត្តេយ្យព្រះធាតុ ភូមិសន្ទៃ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១៩ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ដ ចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល ខេត្តកំពង់ឆ្នាំង ៕
ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មី ១ ខ្នង មាន ៤ បន្ទប់ ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
