នារសៀលថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ក្រោមអធិបតីភាពឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម បានទទួលជួបពិភាក្សាក្នុងកម្រិតបច្ចេកទេសជាមួយក្រុមហ៊ុនប្រឹក្សាផ្នែកច្បាប់ ប៊ុន និងសហការី លេីការងារផ្តល់ព័ត៌មាន និងទិន្នន័យពាក់ព័ន្ធនឹងការសិក្សាគម្រោងមូលនិធិធានារ៉ាប់រងសម្រាប់គ្រប់គ្រងគ្រោះមហន្តរាយនៅអាស៊ីអាគ្នេយ៍ (Southeast Asia Disaster Risk Insurance Facility-SEADRIF) ៕
ឯកឧត្តម ឈា ប៊ុនរិទ្ធ បានទទួលជួបពិភាក្សា ជាមួយក្រុមហ៊ុនប្រឹក្សាផ្នែកច្បាប់ ប៊ុន និងសហការី លេីការងារផ្តល់ព័ត៌មាន និងទិន្នន័យពាក់ព័ន្ធនឹងការសិក្សាគម្រោងមូលនិធិធានារ៉ាប់រងសម្រាប់គ្រប់គ្រងគ្រោះមហន្តរាយនៅអាស៊ីអាគ្នេយ៍
