នៅថ្ងៃទី២៤ ខែមករាឆ្នាំ២០១៧ ឯកឧត្តម ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានដឹក នាំកិច្ចប្រជុំមួយ ដើម្បីពិនិត្យ ត្រៀមរៀបចំសម្រាប់ការអភិវឌ្ឍផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញទៅ បាវិត ដែលសិក្សាគម្រោងធ្វើឡើងដោយទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ។
ការសិក្សាគម្រោងមានគោលបំណង ស្វែងរកលទ្ធភាពនិងអត្ថប្រយោជន៍ នៃការសាងសង់នៅរាជធានីភ្នំពេញទៅកាន់បាវិត ។ អត្ថប្រយោជន៍ នៃផ្លូវនេះរួមបញ្ចូលទាំងការកែលម្អ ការភ្ជាប់ទំនាក់ទំនង និងការអភិវឌ្ឍក្នុងតំបន់ តាមរយះកាត់ពេលធ្វើដំណើរ កាត់បន្ថយការចំណាយលើការដឹកជញ្ជូន ការកាត់បន្ថយការកកស្ទះចរាចរណ៍ និង ពង្រីកពាណិជ្ជកម្មជាមួយ
បណ្តាប្រទេសជិតខាង។
លោក Tatsuyuki Sakurai ប្រធានក្រុមគម្រោងរបស់ JICA បានធ្វើបទបង្ហាញរបាយការណ៍ចុងក្រោយ ស្តីពីសេចក្តីព្រាង រៀបចំសម្រាប់ការស្ទង់មតិ គម្រោងអភិវឌ្ឍន៍រាជធានីភ្នំពេញ-បាវិត នូវផ្លូវល្បឿនលឿន ដែលបានពន្យល់ពីធាតុសំខាន់ នៃការស្ទង់មតិដែលទាក់ទង នឹងការរចនាបឋម, ការប៉ាន់ប្រមាណការ ចំណាយគម្រោង គម្រោងការអនុវត្ត គម្រោងផែនការ និងលទ្ធភាពគម្រោងមូលនិធិ។
ឯកឧត្តមទេសរដ្ឋមន្រ្តី សម្តែងអំណរគុណ និង ការកោតសរសើរ យ៉ាងជ្រាលជ្រៅចំពោះអង្គការ JICA តាងនាមឱ្យប្រទេសនេះ សម្រាប់ការស្ទង់មតិលំអិត និងទូលំទូលាយ។ លោកបានលើកទឹកចិត្តអ្នកចូលរួម ដើម្បីផ្តល់យោបល់ ដោយផ្អែកលើលទ្ធផល នៃការស្ទង់មតិនេះ។ លោកបានបញ្ជាក់ ផងដែរថាលោកនឹងពិភាក្សា ជាមួយយន្តការផ្តល់មូលនិធិ ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើលទ្ធភាពដើម្បីធ្វើគម្រោងមួយនេះ។
កិច្ចប្រជុំពិនិត្យសិក្សាគម្រោង ត្រៀមរៀបចំសម្រាប់ការអភិវឌ្ឍ ផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញទៅ បាវិត
