សម្តេចតេជោ ហ៊ុន សែន៖ អ្នកដែលគួរតែខ្លាចមានជំងឺកូរ៉ណា គួរតែខ្ញុំ


(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ បានមានប្រសាសន៍ថា អ្នកដែលគួរតែខ្លាចមានជំងឺកូរ៉ណា Covid-19 គួរតែសម្តេច ព្រោះសម្តេចតេជោ បានអញ្ជើញទៅប្រទេសចិន និងបានចាប់ដៃមនុស្សរាប់ពាន់នាក់ នៅលើនាវា Westerdam។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ មនុស្សនៅលើនាវាទាំងអស់ មិននរណាឆ្លងជំងឺកូរ៉ណាទេ ហើយក៏គ្មាននរណាម្នាក់ស្លាប់ដែរ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប១,៥៨៩នាក់ ក្នុងនោះនារី ៦១៦នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ ដែលពិធីប្រគល់សញ្ញាបត្រនេះធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ៕