សម្តេចតេជោ ហ៊ុន សែន៖ បើមេដឹកនាំខ្លាំង ជំនួយការអត់ធ្វើការ, តែបើមេដឹកនាំមិនខ្លាំង ជំនួយការនាំឲ្យខុស


(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ បានមានប្រសាសន៍ថា ប្រសិនបើមេដឹកនាំខ្លាំង ជំនួយការនឹងមិនធ្វើការទេ ដោយពឹងតែមេដឹកនាំធ្វើឲ្យ ប៉ុន្តែផ្ទុយទៅវិញ ប្រសិនបើមេដឹកនាំមិនខ្លាំងទេ នោះជំនួយការនឹងនាំឲ្យគិត និងសម្រេចចិត្តខុស។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប១,៥៨៩នាក់ ក្នុងនោះនារី ៦១៦នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ ដែលពិធីប្រគល់សញ្ញាបត្រនេះធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ៕