ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​នាំយក​ក្រមា និង​សាប៊ូ​លាងដៃ​ចុះ​ចែក​ពលរដ្ឋ​នៅ​ស្រុក​កោះ​ធំ​ប្រមាណ ៤៤៧៣​ខ្នង​ផ្ទះ និង​ផ្សព្វផ្សាយ​វិធានការ​ការពារ និង​ទប់ស្កាត់​ការរីក​រាលដាល​ជម្ងឺ​កូវី​ដ​១៩


 

កណ្តាល ​៖ ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ស្រុក​កោះធំ នា​ព្រឹក​ថ្ងៃ​សៅរ៍​១២​កើត ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៤ ខែ​មេសា ឆ្នាំ​២០២០​បាន​ចុះ​ជួប​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​កោះធំ ដើម្បី​ផ្សព្វផ្សាយ​វិធានការ​ការពារ និង​ទប់ស្កាត់​ការរីក​រាលដាល​ជម្ងឺ​កូវី​ដ​១៩​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​នាំយក​ក្រមា និង​សាប៊ូ​លាងដៃ​ទៅ​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ​៤៤៧៣ ខ្នង​ផ្ទះ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការការពារ បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​ជម្ងឺ​កូវី​ដ​១៩​។​

​គួរ​រំលឹក​ដែរ​ថា​នា​ពេលកន្លងមក ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ដាក់ចេញ​នូវ​វិធានការ​មួយចំនួន​នៅ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ក្រុមហ៊ុន​ដឹកជញ្ជូន នឹង​កន្លែង​ផ្ដល់​សេវាសាធារណៈ ដោយ​តម្រូវ​ឲ្យ​មន្ត្រី​ត្រូវ​ឆ្លងកាត់​នូវ​ការពិនិត្យ​កម្តៅ​មុន​ចូល​បំពេញការងារ ជាមួយ​នឹង​ការបំពេញ​នូវ​ទម្រង់​បែបបទ​តាម​អន​ឡាញ​តាមដាន​សុខភាព ក្នុងករណី​មាន​មន្ត្រី​សង្ស័យ​មាន​ផ្ទុក​មេ​រោគកូ​វីដ​១៩ ដើម្បី​ចាត់វិធានការ​សង្គ្រោះបន្ទាន់​។​

​គួរបញ្ជាក់​ថា​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​គិតគូរ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ផងដែរ​ដើម្បីឪ្យ​ពួកគាត់​មាន​ការយល់ដឹង ក៏ដូចជា​ប្រកាន់ខ្ជាប់​នូវ​ក្បួន​អនាម័យ ក្នុង​ការបញ្ចៀស​នូវ​ការផ្ទុក​ជម្ងឺ​កូវី​ដ​១៩ យោង​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕