កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ញ៉ែម សាម៉ន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងឯកឧត្ដម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានចុះពិនិត្យវឌ្ឍនភាពការធ្វេីផ្លូវស្ពានដាឡូ ចាប់ពីគល់ស្ពានមេគង្គឆ្ពោះទៅកាន់ស្រុកសៀមបូក និងបានចូលរួមផ្សព្វផ្សាយអប់រំការពារទប់ស្កាត់មេរោគ COVID-19 ព្រមទាំងបាននាំយកអំណោយមានជាអាទិ៏: ដូចជាសាប៊ូប្រូតិចចំនួន៥កេះ ប៉ុស្តស្ទ័រចំនួន២បាច់ធំ ក្រម៉ាចំនួន ៤០០ និងថវិកាផ្ទាល់ខ្លួន ២,០០០,០០០៛ ជូនដល់គណៈកម្មការកូវីដស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង បន្ទាប់មកទៀតឯកឧត្តមបានអញ្ជើញចុះទៅសំណេះសំណាលជាមួយលោកពូមាន់កងអតីត:ជំទប់ទី២អាយុ៧៦ឆ្នាំនិងបានចុះសួរសុខទុក្ខលោកអ៊ុំសៅមីអតីត:គ្រូបង្រៀន ព្រមទាំងបានជូនថវិកាដល់គាត់ចំនួន១៥០,០០០រៀល និងលោកពូមាន់កងចំនួន១០០,០០០រៀល ផងដែរ។
ឯកឧត្តម ញ៉ែម សាម៉ន និងឯកឧត្ដម ម៉ុម សារឿន បានចុះពិនិត្យវឌ្ឍនភាពការធ្វេីផ្លូវស្ពានដាឡូ ចាប់ពីគល់ស្ពានមេគង្គឆ្ពោះទៅកាន់ស្រុកសៀមបូក និងបានចូលរួមផ្សព្វផ្សាយអប់រំការពារទប់ស្កាត់មេរោគ COVID-19
