ពិធីផ្សព្វផ្សាយវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ និងចែកអំណោយខែរ៉ា​ម៉ាឌ​នដល់ប្រជាពលរដ្ឋនៅសង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត


នារសៀលថ្ងៃអាទិត្យទី២៦ ខែមេសា ឆ្នាំ២០២០
ឯកឧត្តម ម៉ាត់ សេត តំណាងរាស្រ្តមណ្ឌលខេត្តកំពត​ ឯកឧត្តម លី សារី សមាជិកព្រឹទ្ធសភា លោកជំទាវ យ៉យ នីតា អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី អមដោយ អាជ្ញាធរភូមិសង្កាត់ អញ្ជើញបន្ត​ចុះផ្សព្វផ្សាយវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ និងចែកអំណោយខែរ៉ា​ម៉ាឌ​នដល់ប្រជាពលរដ្ឋនៅសង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ។

ក្នុង​ឱកាស​សំណេះសំណាល សួរសុខទុក្ខ​ ​​ឯកឧត្តម លោកជំទាវ បានណែនាំពីវិធានការការការពារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល​ ​ព្រមទាំងផ្តល់អំណោយកញ្ចប់អាហារជូន​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​៣០គ្រួសារ​ ក្នុង​សង្កាត់​អណ្តូងខ្មែរ ក្រុងកំពត ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ អង្ករ​១៥គីឡូក្រាម​ មី១កេះ ស្ករស២គីឡូក្រាម ទឹក​ដោះ​គោ​២​កំប៉ុង​ ប្រេងឆា១ដប ទឹកសារ៉ូ១ដប ដែល​ជា​អំណោយ​របស់​អង្គការ​សាមគ្គីភាពកម្ពុជា សហការ​ជាមួយ​ សមាគម សម្ព័ន្ធយុវជនមុស្លីមកម្ពុជាខេត្តកំពត៕